(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន សូមអបអរសាទរដោយស្មោះជូនចំពោះឥស្សរជន ចំនួន២១រូប ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំងជា ទេសរដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។

ការទទួលបានសេចក្ដីទុកចិត្តដ៏ឧដុង្គឧត្តមនាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញនូវស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព និងពូនជ្រុំនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំ សព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមជួបប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕