(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក សូមប្រកាសបដិសេធជាសាធារណៈថានូវគណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោក សរសេរជាភាសាអង់គ្លេស «MAO SOPHAN»។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់ប្រព្រឹត្តអំពីផ្សេងៗ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕