(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្លាស់ប្តូរលោក ម៉ៅ ភិរុណ លំដាប់លេខរៀងទី១ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង។ នេះបើតាមប្រកាស ដែលបណ្តាញ Fresh News ទទួលបាន។

ជាមួយគ្នានេះ លោក ស សុខា បានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកណ្តាល ចំនួន ០២រូប គឺលោក នូ សាខន លំដាប់លេខរៀងទី២ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ និងលោក ឡឹក កុសល លំដាប់លេខរៀងទី៣៤ នៃបញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល ជំនួសលោក នូ សាខន៕

ខាងក្រោមនេះជាប្រកាស៖