(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង សៀ សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលទើបត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោមងារជា «អ្នកឧកញ៉ា» សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរដ៏មានអត្ថន័យ ចំពោះអ្នកឧកញ៉ាក្នុងឱកាសនេះ។
ក្នុងឱកាសដ៏រីករាយនេះ អ្នកឧកញ៉ា ហេង សៀ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះស្ម័គ្រដល់អ្នកអ្នកឧកញ៉ និងលោកជំទាវ ដែលតែងតែបង្ហាញនូវសមានចិត្តដ៏ថ្លៃថ្លា និងយកចិត្តទុកដាក់ដល់រូបលោក និងក្រុមគ្រួសារ។
ឆ្លៀតនៅក្នុងឱកាសនេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ អ្នកឧកញ៉ា និងលោកជំទាវ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕