(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាំសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ ទ្រង់មានព្រះជាជបន្ទូលថា ចរិយាសម្បត្តិ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមធ្វើជានាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនចាញ់សម្តេចតេជោ ហ៊ុន សែន នោះទេ។
តាមរយៈកិច្ចសម្ភាសជាមួយក្រុមកាងារទូរទស្សន៍ Fresh News ម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ទ្រង់មានព្រះបន្ទូលថា៖ «គឺយើងទាំងអស់គ្នាទូទាំងព្រះជាជាណចក្រកម្ពុជា ទាំងព្រសង្ឃក៏ដូចជាគ្រហស្ថ ទាំងអស់ឃើញថាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មិនមានកាខ្វះខាត ឬចន្លោះដោយប្រការណាទេ ទាំងវិទ្យា ឋានៈ ទាំងចរិយាសម្បិត្ត គុណសម្បត្តិ គុណធម៌ សុជីវធម៌។ល។ គឺថាលោកមានគ្រប់បរិបូរណ៍ មិនខ្វះជាដាច់ខាត ហើយយើងគិតទៅតាមឧត្តមគតិអ្នកដែលកាន់ព្រះពុទ្ធសាសនាយើងក៏ដឹងហើយថា ពុទ្ធអង្គទ្រង់សម្តែងពីបុពេកត្តពញ្ញាតា (អ្នកមានបុណ្យ) ដែលបានធ្វើទុកពីមុនមកហើយអ្នកនោះឯង រមែងតែទទួលផងដែលបានបំពេញមកពីពេលកន្លងទៅ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់មានបន្ទូលថា៖ «របស់អស់ទាំងនេះមិនមែនកើតមកដោយឯងនោះទេ គឺបានមកពីការខំប្រឹងបំពេញ សន្សំបុណ្យកុសលកសាងទុកមកទើបឱ្យផលហើយនេះ ជាផលដែលបានទទួលតំណែងតួនាទីជានាយករដ្ឋមន្ដ្រី ដូចច្នេះយើងទាំងអស់គ្នាយើងត្រូវតែអបអរសាទរ អនុមោទនា យើងរីករាយ យើងសប្បាយចិត្ត ព្រះរាជាណាចក្រកម្ពុជាយើង ក៏បានទទួលនូវអ្នកដែលមានចំណេះចេះដឹងដូច ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយបានទទួលបានបន្តពីសម្តេចតេជោ ហ៊ុន សែន ជាបិតាផ្ទាល់ជាអ្នកដឹកនាំដ៏ឆ្នើម ដ៏កំពូល ដ៏វៃឆ្លាត ដែលធ្វើឱ្យកម្ពុជាយើងបានទទួលនូវសុខសន្តិភាព ស្ថេរភាព នយោបាយ និងការីកចំម្រើនឥតឈប់ឈរដូចយើងបានដឹងហើយ ដូចច្នេះហើយយើងមានការពេញចិត្ត ហើយយើងក៏មានសង្ឃឹម ជឿជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសម ធ្វើជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ ទោះបីជាការងារចាប់ផ្តើមក្តីតែយើងជឿទៅលើតម្រិះវិទ្យា កាវៃឆ្លាត របស់លោក ហើយជាពិសេលោកបានទទួលបានការអប់រំ ការបង្ហាត់បង្រៀនអំពីសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាផ្ទាល់ផងដែរ»។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់មានព្រះបន្ទូលថា សម្រាប់ផ្នែកព្រះពុទ្ធសានាវិញ គឺកាន់តែល្អព្រោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺដំណើរតាមផ្លូវដែលសម្តេចតេជោ ហ៊ុន សែន លោកបានត្រួសត្រាយផ្លូវ ហើយដំណើរពិតជាល្អហើយធ្វើឱ្យមានសុខដុមនីកម្មសាសនា ធ្វើឱ្យសាសនានៅកម្ពុជា កាន់តែរីកចម្រើនបន្តទៀត ហើយមិនធ្វើឱ្យសាសនាមានការបែងចែកសាសនា មានបញ្ញាកើតឡើងនោះទេ គឺលោកធ្វើឱ្យសាសនានៅកម្ពុជា មានដូចសម័យកាលដូចដែលសម្តេចតេជោ ហ៊ុន សែន លោកនៅគ្រប់គ្រងដដែលដូចច្នេះហើយ អាត្មាភាពជឿកជាក់លើឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ១០០ភាគរយ៕
ខាងក្រោមនេះជាព្រះបន្ទូលរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖