(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បានដឹកនាំសមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង។
ពិធីសច្ចាប្រណិតធាន ត្រូវបានធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
ខាងក្រោមនេះជារូបភាពនៃពិធីសច្ចាប្រណិតធាន របស់សមាជិក សមាជិក រាជរដ្ឋាភិបាលកម្ពុជា៖