(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ជាមួយនឹងព្រឹត្ដិការណ៍ប្រគំតន្ដ្រី ស្រាបៀរលីអូ ដែលដឹកនាំកម្មវិធីដោយផ្ទាល់របស់កញ្ញា មាស សុខសោភា ចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដាក្លឹបចំនួន៥ នៅតាមបណ្ដាលខេត្ដ-រាជធានី ។

ពិសេស ក្នុងថ្ងៃបើកឆាក ដំបូង នៅថ្ងៃទី០៥ ខែសីហា នៅក្លឹប Jet's Studio រាជធានីភ្នំពេញ ដែលជាកន្លែង ដែលអតិថិជន អាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យ ដែលអាចកើតមានឡើង គ្រប់ពេលជាមួយស្រាបៀរលីអូ ហើយកាន់តែអស្ចារ្យនោះ រាល់ការកម្មង់ ស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើល ជាច្រើនពីស្រាបៀរលីអូ ។

ទន្ទឹមនឹងនោះ ក៏មានការហូរកញ្ជៀវយ៉ាងខ្លាំងផងដែរ ពីសំណាក់អ្នកចូលរួមទាំងអស់ ដោយគ្រាន់តែចាប់ផ្ដើមបើកឆាកភ្លាម ជាមួយនឹងវត្ដមានរបស់កញ្ញា មាស សុខ សោភា ដែលមានសម្លេង ផ្អែមត្រជាក់ ក្រអួនក្រអៅ រួមជាមួយនឹងបទញាក់កន្ត្រាក់អារម្មណ៍ ជាច្រើនបទ ដែលធ្វើឲ្យក្លឹបមួយនេះ ពោរពេញទៅដោយភាពស្រស់ស្រាយ រីករាយកាន់តែខ្លាំងបន្ថែមទៀត។

កម្មវិធីបន្ទាប់នៃការប្រគំតន្ដ្រីស្រាបៀរលីអូ រួមមានក្លឹប Gold Town ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ នៅក្លឹម៣៣៣​ ខេត្ដព្រះសីហនុ នៅថ្ងៃទី១៩ ខែសីហា នៅក្លឹបHip Hop ខេត្ដសៀមរាប នៅថ្ងៃទី២៦ ខែ​សីហា និងនៅក្លឹប RCA រាធានីភ្នំពេញ នាថ្ងៃទី០២ ខែ​កញ្ញា ដូច្នេះ សូមចូលរួមសប្បាយរីករាយ ជាមួយការប្រគំតន្ដ្រីស្រាបៀរលីអូ គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់គ្នា៕