(ភ្នំពេញ)៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធានរដ្ឋសភា នីតិកាលទី៧។

លោកបានសម្ដែងនូវក្តីរំភើបរីករាយជាអនេកចំពោះមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែល លោកជំទាវ បានក្លាយជាប្រធានរដ្ឋសភាស្ត្រីដំបូងគេ នៃព្រះរាជាណាចក្រកម្ពុជា ។ ការតែងតាំង នេះឆ្លុះបញ្ចាំងពីជំនឿទុកចិត្តដ៏ធំធេងរបស់ប្រជាជនកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជូនចំពោះ លោកជំទាវ។

ប្រធានរដ្ឋសភាវៀតណាម មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានធ្វើជាសាក្សី ជាមួយនឹងការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ភាគីទាំងពីរលើទំនាក់ទំនងកម្ពុជា-វៀតណាម ដោយឈរលើមូលដ្ឋានន «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសភាជាតិទាំងពីររបស់យើង ដែលត្រូវបានពង្រឹង និងកាន់តែមាន ប្រសិទ្ធភាពជាងមុន។

លោកទន្ទឹងរង់ចាំជួបប្រជុំជាមួយ លោកជំទាវ ដោយយើងនឹងរួមគ្នាពិភាក្សាអំពីវិធានការនៃកិច្ចសហ ប្រតិបត្តិការក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជា ជនវៀតណាម-កម្ពុជា សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក៕

ខាងក្រោមនេះជាសារលិខិតរបស់ ប្រធានរដ្ឋសភាវៀតណាម៖