(ម៉ានីល)៖ ប្រធានាធិបតីបហ្វីលីពីន លោក Rodrigo Duterte បានប្ដេជ្ញារក្សាគោលការណ៍ «បាញ់សម្លាប់» ក្រុមជួញដូរគ្រឿងញៀន រហូតដល់ដង្ហើមចុងក្រោយ ដោយមិនខ្វល់ពីសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែសីហា។
«ខ្ញុំសូមប្ដេជ្ញារក្សាគោលជំហ ក្នុងការអនុញ្ញាតឲ្យអាជ្ញាធរទាំងអស់ រួមទាំងប្រជាពលរដ្ឋ មានសិទ្ធិបាញ់ស្លាប់ក្រុមជួញដូរគ្រឿងញៀនបាន ដោយច្បាប់មួយនេះ នឹងត្រូវដាក់ឲ្យប្រើរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។ នេះជាសំដីរបស់លោក Duterte បានថ្លែងប្រាប់សារព័ត៌មាននៅក្នុងសន្និសិទ្ធកាសែតនៅថ្ងៃនេះ។
ប្រធានាធិបតីរូបនេះ ក៏បានបន្ថែមទៀតថា «ខ្ញុំមិនខ្វល់អំពីសិទ្ធិមនុស្សនោះទេ...ជឿខ្ញុំចុះ! ការលប់បំបាត់គ្រឿងញឿនទៀបសំខាន់ជាងរឿងសិទ្ធិមនុស្ស»។
យោងតាមសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីលោក Duterte ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន ក្នុងខែឧសភាមក មានមនុស្ស ៨០០នាក់ ត្រូវបានសម្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕