(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ម៉ូតូ Honda Dream និងទូរស័ព្ទដៃ iPhone 6s ដល់អ្នក ឈ្នះរង្វាន់នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត របស់ខ្លួន នៅ Tiffy Arena ដែលបានចូលរួមប្រគល់រង្វាន់ដោយ ប្រធានគ្រប់គ្រង ទីផ្សារក្រុមហ៊ុនស្រាបៀរ លីអូ។

សម្រាប់អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream បានមកពីទូទាំងប្រទេសរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត ដែលនេះមិនមែនជា លើកទីមួយ សម្រាប់អតិថិជនដែលមានឱកាសឈ្នះរង្វាន់នេះ ទូទាំងខេត្ដ-រាជធានី។

លោក ចន្ទ័ គិរី គាត់ត្រេកអរជាខ្លាំងដែលបានដឹងថា គាត់បាន ឈ្នះម៉ូតូម៉ាកថ្មីនេះ លោក ចន្ទ័ គិរី បានឲ្យដឹងថា«ខ្ញុំគ្រាន់តែញ៉ាំអស់ ពីរបីកំប៉ុងជាមួយមិត្តភក្តិ ក៏ឈ្នះ រង្វាន់តែម្តង ហើយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ លីអូ ដែលបានបង្កើតនូវកម្មវិធីដ៏ភ្ញាក់ផ្អើលនេះឡើង និងសូមជូនពរឲ្យក្រុមហ៊ុន ទទួលបានភាពជោគជ័យជានិច្ច​»

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងថា «កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរលីអូ នៅរាត្រីថ្ងៃទី០៥ ខែសីហា គែជាការបង្កើតឡើង​ដើម្បីជាកិច្ចតបស្នង ដល់អតិថិជនរបស់ខ្លួនសម្រាប់ការគាំទ្រ ហើយកម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ពិសេស នៅមានរថយន្ត Mazda pick up ស៊េរីថ្មី ដែលជារង្វាន់ធំសម្រាប់អតិថិជននៅពេលខាងមុខនេះ និងរង្វាន់ជាច្រើនទៀតកំពុងតែរង់ចាំលោកអ្នក»

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរលីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងបន្តររហូតដល់ដំណាច់ឆ្នាំ២០១៦នេះ។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួច ស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream ២០១៦ ទូរទស្សន៍ទំហំ៣២ អ៊ីញ រង្វាន់ទឹកប្រាក់ ១,០០០ដុល្លារ ទូរស័ព្ទ iPhone 6s និងរង្វាន់ជាច្រើនទៀត។

អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ព្រោះភាពអស្ចារ្យ អាចកើតមានឡើងគ្រប់ពេលជាមួយ ស្រាបៀរ លីអូ ៕