(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
ក្នុងសារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា៖
«ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត សម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា។
សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង និងកក់ក្ដៅ ជាមួយការបំពេញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ភស្តុភារ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ យើងបានចែករំលែកផលប្រយោជន៍គ្នាទៅវិញទៅមក នៅក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល។ ក្រុមហ៊ុន Keppi Energy និងក្រុមហ៊ុន Royal Group Power កំពុងធ្វើការជាមួយគ្នាដើម្បីសម្រួលដល់ការនាំចេញថាមពលកកើតឡើងវិញពីកម្ពុជា ទៅកាន់សិង្ហបុរី។ នេះជាគម្រោងក្រោម កិច្ចសន្យាមួយដែលអាចនឹងក្លាយជាផ្លូវឆ្ពោះទៅរកចក្ខុវិស័យ ASEAN Power Grid។ ខ្ញុំទន្ទង់រង់ចាំកិច្ចពិភាក្សានៅពេលខាងមុខថាតើយើងអាចពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅដោយរបៀបណា លើវិស័យលេចមុខថ្មីៗ។
ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត និងការងាររបស់ឯកឧត្តមបណ្ឌិត ទទួលជោគជ័យគ្រប់ភារកិច្ច ហើយខ្ញុំទន្ទឹងរង់ចាំជួបជាមួយឯកឧត្តមបណ្ឌិត ក្នុងពេលឆាប់ៗនៅឯ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងទីក្រុងហ្សាការតា នៅខែកញ្ញាខាងមុខ»៕
ខាងក្រោមនេះជាសារលិខិតរបស់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖