Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីកម្មពិធីសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» នៅប្រទេសឡាវ
06-08-2016 16:47
(ភ្នំពេញ)៖ ទូរទស្សន៍ជាតិកម្ពុជា (TVK) នឹងធ្វើការផ្សាយផ្ទាល់ពីទីក្រុងវៀងច័ន្ទ នូវកម្មពិធីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលពានរង្វាន់ «ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត» នៅប្រទេសឡាវ នាវេលាម៉ោង៦៖៣០នាទី ដល់ម៉ោង៨យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។
Fresh News TV ក៏ចូលរួមផ្សាយផ្ទាល់កម្មវិធីនេះ ដើម្បីបង្កភាពងាយស្រួលដល់ទស្សនាតាមរយៈទូរស័ព្ទ និងគេហទំព័រ, ព្រមទាំងនៅលើ Facebook និង Youtube ផងដែរ រយៈពេល១ម៉ោង៣០នាទី។
តាមសេចក្ដីជូនដំណឹងរបស់ទូរទស្សន៍ជាតិកម្ពុជា បញ្ជាក់បន្ថែមថា ការផ្សាយចេញផ្ទាល់នេះធ្វើឡើងតាមរយៈ THAICOM Satellite មកកាន់ទូរទស្សន៍ជាតិកម្ពុជា៕