(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បញ្ចប់មុខតំណែង និងតែងតាំងថ្នាក់ដឹកនាំខុទ្ទកាល័យ និងពិធីការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នាយកខុទ្ទកាល័យរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺលោក ហូ សិទ្ធី ឋានៈស្មើទេសរដ្ឋមន្ដ្រី ដែលអមដោយនាយក នាយិការង ចំនួន២៣រូប។

ដោយឡែក ពិធីការនាយករដ្ឋមន្ដ្រី មានលោកស្រី សុងឡេង បូរ៉ា ជានាយិកា ឋានៈស្មើរដ្ឋមន្ដ្រី អមដោយពិធីការចំនួន៣រូប។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖