Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិនទាត់ចោលពាក្យរិះគន់របស់អាមេរិក រឿងបង្ក្រាបនិងកាត់ទោសក្រុមអ្នកការពារសិទ្ធិមនុស្ស

06-08-2016 16:25

(ប៉េកាំង)៖ ប្រទេសចិន បានធ្វើការទាត់ចោលទាំងស្រុងនូវរាល់ពាក្យរិះគន់របស់អាមេរិក ទៅលើចំណាត់ ការរបស់អាជ្ញាធរចិន ដែលបានផ្តន្ទាទោសសកម្មជនសិទ្ធិមនុស្ស ក្នុងនោះមានការសម្រេចឃុំខ្លួនអ្នក តស៊ូមតិ និងមេធាវីសរុប ០៣នាក់រហូត ០៧ឆ្នាំក្នុងពន្ធនាគារពីបទល្មើសចោទដោយរដ្ឋាភិបាលប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦។

មនុស្សរាប់សិបនាក់ទៅហើយ ដែលកំពុងស្ថិតក្រោមការកាត់ទោស ដោយច្បាប់រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈការបង្ក្រាបទៅលើក្រុមប្រឆាំង បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាប់ផ្តើម យុទ្ធនាការរឹតបន្តឹងការគ្រប់គ្រងសន្តិសុខ និងស្ថិរភាពជាតិ ដើម្បីកាត់បន្ថយការគំរាមកំហែងនានា។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ បានធ្វើការ ថ្កោលទោសចំពោះទង្វើទីក្រុងប៉េកាំងខាងលើនេះ។

ឆ្លើយតបទនឹងការរិះគន់មិនសំចៃមាត់ពីអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងថា «ការចោទប្រកាន់ទាំងឡាយរបស់អាមេរិក គឺគ្មានមូលដ្ឋានសោះ។ ទីក្រុង វ៉ាស៊ីនតោន គួរតែគោរពនូវអ្វីដែលជាការពិត។ តុលាការចិន បានដោះស្រាយបញ្ហាពាក់ព័ន្ធដោយ យោងទៅលើច្បាប់និងសិទ្ធិស្របច្បាប់ ហើយសិទ្ធិរបស់ជនជាប់ចោទទាំងនោះ ក៏ត្រូវបានគោរពប្រកបដោយ ប្រសិទ្ធភាពផងដែរ»៕