(ភ្នំពេញ)៖ ភោជនីយដ្ឋានហ៊្វូជីជប៉ុន ជាប្រេនរបស់ម្ហូបជប៉ុនដែលល្បីជាងគេនៅក្នុងប្រទេសថៃជាង៣០ ឆ្នាំមកហើយ សម្រាប់ ប្រជាជនខ្មែរជាច្រើនអ្នក ក៏បានទៅលេង ប្រទេសថៃបានសាកល្បងម្ហូបនឹងច្រើនមកហើយដែរ តែឥឡូវនេះភោជនីយដ្ឋានហ៊្វូជី បានបើកសាខាដំបូងគេរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន។
ក្នុងឱកាសបើកសម្ពោធនូវ ភោជនីយដ្ឋានហ៊្វូជីនេះ ក៏មានការអញ្ជើញចូលរួមភ្ញៀវកិត្ដិយស ជាតិ និងអន្ដរជាតិ រួមជាមួយនឹងតារាចម្រៀងល្បីប្រចាំកម្ពុជាកញ្ញា នីគី (Nikki) ដែលជាដារាចម្រៀងដ៏ល្បីមួយរូបនៅកម្ពុជាផងដែរ ចូលរួមពិសាម្ហូបអាហារបែបជប៉ុន នឹងបានស្តាប់តូរ្យតន្រី្តកំដរអារម្មណ៏យ៉ាងពិរោះ។
ភោជនីយដ្ឋានហ៊្វូជីជប៉ុន អាហារជាង១០០មុខ អតិថិជនអាចរីករាយក្នុងការទទួលទាន ដូចជា Sashimi, Sushi, Teppanyaki សាឡាដ ក៏ដូចជាបង្អែម នឹងភេសជ្ជៈផ្សេងៗ មិនថែមទាំងនេះទេ រាល់មុខម្ហូបហ៊្វូជីជប៉ុន ទាំងអស់មានតម្លៃសមរម្យ រសជាតិឆ្ងុយឆ្ងាញ់ មានគុណភាពខ្ពស់សុទ្ធតែធ្វើចេញពីគ្រឿងផ្សំដ៏សម្រិតសម្រាំង ដើម្បីបំពេញសេចក្តីសុខ នឹងសុខភាពរបស់អតិថិជន ។
កាន់តែពិសេស ក្នុងឱកាសនេះដែល ភោជនីយដ្ឋានហ៊្វូជីជប៉ុនបានបញ្ចុះតម្លៃ១៥% សម្រាប់អតិថិជនដែលទូទាត់ការចំណាយជាសាច់ប្រាក់ និង១០% សម្រាប់អតិថិជនដែលទូទាត់តាមប័ណ្ណ ឥណទាន សម្រាប់មុខម្ហូបទាំងអស់លើកលែងតែគ្រឿងស្រវឹង ហើយកាបញ្ចុះតម្លៃនេះចាប់ផ្តើមពីថ្ងៃ០៦ សីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ជាង៣៥ឆ្នាំមកហើយ ដែលភោជនីយដ្ឋានហ្វ៊ូជីជប៉ុន បានបម្រើកាមកដល់បច្ចុប្បន្នមានសាខាជាង១០០ទីតាំងមកហើយ នៅក្នុងប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ហើយពេលនេះរាជធានីភ្នំពេញ៕