(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីកែសម្រួស និងបញ្ចូលបន្ថែមនូវសមាសភាពគណៈកម្មាធិការកណ្ដាល។ ពិធីនេះធ្វើឡើងក្រោម វត្តមាន លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការ ស.ស.យ.ក លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ស.ស.យក និងមន្ដ្រីរាជការ សមាជិក សមាជិកា ជាច្រើនរូបទៀត។ ក្នុងឱកាសនោះដែរ លោក ស រដ្ឋា ត្រូវបានតែងតាំងជាប្រធាន ស.ស.យ.ក ខេត្តបាត់ដំបងផងដែរ៕