(ភ្នំពេញ)៖ ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃនេះ គាប់ជួនខ្លាំងណាស់ ដែលកម្ពុជា និងថៃ ទទួលបាន នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ។ សម្តេចសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទសទាំងពីរ។

តាមរយៈបណ្តាញសង្គម នាល្ងាចថ្ងៃទី២២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។

ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»

«Today is a beautiful day as two neighboring monarchies (Cambodia and Thailand) receive a new prime minister on the same day. Although I will step down as prime minister of Cambodia, effective from today, I would like to send a congratulatory message to His Excellency Srettha Thavisin, who has been elected by the National Assembly as the new prime minister of Thailand.

I hope the two new prime ministers will work together to further boost cooperation between the two countries».

សូមបញ្ជាក់ថា សភាថៃ នៅល្ងាចថ្ងៃទី២២ ខែសីហានេះ បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។

សភាថៃបានកោះប្រជុំសាជាថ្មី​នេះ ធ្វើឡើងចំពេល នៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន៕