(អាមេរិក)៖ យ៉ាងហោចណាស់មានមនុស្ស ៤២នាក់បានរងធ្ងន់ និងស្រាល បន្ទាប់ពីមនុស្សម្នានាំគ្នារុញច្រានរងរបាំងការពារនៅទីកន្លែងប្រគំតន្ត្រីរបស់តារាចម្រៀងស្បែកខ្មៅ Snoop Dogg និង Wiz Khalifa នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិច។
ក្រុមអ្នកគាំទ្រតារចម្រៀងទាំងពីរខាងលើនេះ បាននាំគ្នាចាប់អង្រួនរបាំងការពាររបស់ឆាកប្រគំតន្ត្រី ទើបបណ្ដាលឲ្យមានមនុស្សរងរបួស ដោយក្នុងនោះសាក្សីបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានរងរបួសធ្ងន់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិតនោះទេ៕