(កោះកុង)៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក មីន រស្មី​ អធិការក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿង២នាក់ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឺកកក៤០កញ្ចប់ និងយ៉ាម៉ាពណ៌៣គ្រាប់ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។

​លោក លោក មីន រស្មី អធិការក្រុង បានឲ្យដឹងថា ដើម្បីអនុវត្តន៏នូវគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព របស់ក្រសួងមហាផ្ទៃ និងក្រោមការចង្អុលបង្ហាញពីលោក ស្នងការនគរបាលខេត្ត ផងនោះ លោកបានដឹកនាំកម្លាំងក្រោមឱវាទ ​ធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១- សាវ៉ាន់ ដាវី អាយុ៤១ឆ្នាំ និងទី២-ឈ្មោះ វី ធីហុង អាយុ៣០ឆ្នាំ ក្រោយមកដកហូតបានថ្នាំប្រភេទម៉ាទឹកកកសរុប៤០កញ្ចប់ និងប្រភេទគ្រាប់ ៣គ្រាប់។

លោកបន្ដថា ក្រោយពីសាកសួររួច កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង២ រួមជាមួយវត្ថុតាង ចាត់ការតាមច្បាប់៕