(ភ្នំពេញ)៖ ធនាគារ BIDC នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានរៀបចំនៅកម្មវិធីចាប់រង្វាន់ធំ ជាលើកទី២ ម្ដងទៀតហើយ សម្រាប់អតិថិជន ដែលបានដាក់ប្រាក់បញ្ញើ ជាមួយនឹងអត្រា ប្រាក់ខ្ពស់ រហូតដល់ ៥.៧៥%។
ធនាគារ BIDC បានរៀបចំកម្មវិធីដាក់ប្រាក់បញ្ជើ ឈ្នះរង្វាន់ ដែលផ្ដល់ជូននៅអត្រាការប្រាក់ រហូតដល់ទៅ៥.៧៥% និងមានរង្វាន់សរុបប្រមាណជា ៦៥០០០ដុល្លារ ដើម្បីមានឱកាសឈ្នះរង្វាន់អតិថិជន គ្រាន់តែមកដាក់ប្រាក់បញ្ញើ ដែលមានកាលកំណត់ ចាប់ពី ៣០០ដុល្លារឡើងទៅ និងទទួលបាននៅកាតកោសឈ្នះរង្វាន់ ជាសាច់ប្រាក់ភ្លាមៗ ឬអាចជ្រើសរើសយក លេខកូដផ្សងសំណាងចាប់រង្វាន់ធំ។
រង្វាន់ទាំងអស់រួមមានរង្វាន់ពិសេស គឺទទួលបានទឹកប្រាក់ចំនួន ១០,០០០ដុល្លារ រង្វាន់ទី១ទទួលបានទឹកប្រាក់ ៥,០០០ដុល្លារ ចំនួន២រង្វាន់, រង្វាន់ទី២ ទទួលបានទឹកប្រាក់ ២,០០០ដុល្លារ ចំនួន៣រង្វាន់, រង្វាន់ទី៣ទទួលបានទឹកប្រាក់ ៨០០ដុល្លារ ចំនួន៥រង្វាន់ និងរង្វាន់ទី៤ ទទួលបានទឹកប្រាក់ចំនួន៥០០ដុល្លារ ចំនួន១០រង្វាន់។
ធនាគារ BIDC គឺជាធនាគារមួយក្នុងចំណោម ធនាគារពាណិជ្ជកម្មធំៗ បំផុត របស់ប្រទេសកម្ពុជា ដែលទទួលបាននូវការទុកចិត្ត និងជឿជាក់ពីបណ្ដាអតិថិជនជាច្រើន។
គិតត្រឹមដំណាចខែ ឧសភា ឆ្នាំ២០១៦ ធនាគារ BIDC មានទ្រព្យសកម្មសរុប ៧៣៥ លានដុល្លារអាមេរិក ចលនាទុនសរុបចំនួន៣៤០លានដុល្លារ និងឥណទានសរុបចំនួន៥៥១លានដុល្លារ។ក្នុងនោះផងដែរ ធនាគារ BIDC បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ស្មោះស្ម័គ្រ ដល់អតិថិជនចំពោះការជឿទុកចិត្ត និងគ្រាំទ្រដល់ធនាគារ BIDC រហូតទទួលបានជោគជ័យ រហូតមកដល់សព្វថ្ងៃ
សូមបញ្ជាក់ថាធនាគារ BIDC បានធ្វើការចាប់រង្វាន់ស្វែងរកអតិថិជនឈ្នះរង្វាន់នេះ ម្ដងរួចហើយកាលពីថ្ងៃទី១៧ ខែមិថុន ឆ្នាំ២០១៦៕