(ប៉ារីស)៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និង ០៦នាក់បានទទួលរងរបួស ដែលភាគច្រើនជាយុវវ័យ បន្ទាប់ពីក្លឹបមួយក្នុងទីក្រុង Rouen ប្រទេសបារាំង ត្រូវបានឆេះ នាព្រឹកថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦។
យុវវ័យដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំ គឺស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់ ដោយពួកគេ បានចូលរួមជប់លៀងខួបកំណើត ដែលបានធ្វើឡើងនៅក្នុងបន្ទប់ក្រោមដីនៃក្លឹប។
គួរបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ក្រោមដី នៃក្លឹបកម្សាន្ត Cuba Libre ដែលបានបង្កឲ្យមានចលាចលខ្លាំង រហូតមកដល់ពេលព្រឹកព្រហាមថ្ងៃសៅរ៍នេះ។ សម្រាប់មូលហេតុ ដែលបានបង្កជាអគ្គិភ័យនេះឡើង នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចបារាំងនោះឡើយ ដោយរង់ចាំការត្រួតពិនិត្យបន្តទៀត ខណៈសន្តិសុខក្នុងទីក្រុងទាំងមូលត្រូវបានរឹតបន្តឹងផងដែរ ក្រែងលោអាចជាការប្រព្រឹត្តអំភើភេរវកម្ម ទម្រង់ថ្មីមួយបែបទៀតរបស់បណ្តាញភេរវករ៕