(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី បានអះអាងថា កម្លាំងយុវជនគ្រប់រូបគឺជា អ្នកទទួលស្នងបន្តវេណការងារ ប្រទេសជាតិទៅថ្ងៃក្រោយ។ លោកបានអញ្ជើញទៅ សំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំតាម៉ឺននិងឃុំអូរតាគីចំនួន ១០០នាក់ នាព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៦ នៅទីស្នាក់ការបក្សឃុំអូរតាគីស្រុកថ្មគោល។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដល់យុវជនបក្សមូលដ្ឋាន គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខ សន្តិភាពនិងការ អភិវឌ្ឍន៍ប្រជាតិលើ គ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា មានតែកម្លាំងយុវជនគ្រប់រូបទេគឺជា អ្នកទទួលស្នងបន្តវេណកិច្ចការងារ ប្រទេសជាតិទៅថ្ងៃក្រោយ (ជាទំពាំងស្នងឬស្សី) នៅក្នុងពិធីសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំតាម៉ឺននិងឃុំអូរតាគីចំនួន ១០០នាក់ ក្នុងឱកាសនេះផងដែរ យុវជនបក្សឃុំទាំង២ ក្នុងស្រុកថ្មគោល យុវជនមានកម្លាំងរឹងមាំ ត្រូវមានសាមគ្គីភាពគ្នាឲ្យបានល្អ ដែលជាសកម្មជនបក្សផងដែរ សូមក្មួយៗទាំងអស់ធ្វើយ៉ាងណា ខិតខំរក្សាកម្លាំងចាស់និងពង្រីកកម្លាំងថ្មីឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពយុវជន បក្សយើងក្នុងឃុំទាំង២ដែលគ្រប់អាយុបោះឆ្នោត សម្រាប់ត្រៀមរៀបចំខ្លួន ចុះឈ្មោះបោះឆ្នោតឲ្យមានក្នុងបញ្ជីបោះឆ្នោតបានគ្រប់ៗគ្នា និងត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ចាប់ពីពេលនេះទៅ និងឃោសនា ចលនាបក្ស ដើម្បីទាញយកសម្លេងឆ្នោតបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើតំណាងរាស្រ្ត អាណត្តិទី៦នាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីយកបានសម្លេងឆ្នោត បានឈ្នះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង ដើម្បីមានឱកាសបន្តដឹកនាំ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បន្ថែមទៀត។
លោក សួស អង្គារ៍ បានបញ្ជាក់ប្រាប់ដល់ក្មួយៗ ទាំងអស់ថា ថ្វីត្បិតតែក្មួយៗខ្លះ មិនបានកើតទាន់សម័យសង្គ្រាម ពិសេសរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ក៏ពិតមែន តែឪពុកម្តាយ ជីដូនជីតា ក្មួយៗបានកើតរស់រានមានជីវិត ដល់សព្វថ្ងៃពីពួកគាត់ដែរ បើគ្មានពួកគាត់បង្កើតយើងទេ ក៏គ្មានក្មួយៗ ជាយុវជនដល់ពេលនេះដែរ នេះគឺដោយសារគុណ ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ទេ ទើបមានថ្ងៃនេះ ។
ដូច្នេះក្នុងនាមក្មួយៗជាយុវជនបក្សមូលដ្ឋានត្រូវនាំគ្នា ឃោសនានៅគ្រប់ទីកន្លែង ឬតាមខ្នងផ្ទះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ ឬផ្ទាល់មាត់ក្តី ធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់ លើបក្សយើងពិតៗ ដើម្បីឲ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយកុំឲ្យពួកគាត់ជឿឃោសនាបក្សផ្សេងៗ ដែលគ្រាន់តែបានដើរឃោសនា បោកប្រាស់ ភូតកុហក់ សន្យាខ្យល់ ដូចអណត្តិមុនៗទៀត។ ពិសេសមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជាតិកាន់តែ រីកចម្រើនដល់សព្វថ្ងៃ
បន្ទាប់សំណេះសំណាល ចប់លោកប្រធានក្រុមការងារ បានឧត្ថមថវិកាដល់សមាជិក យុវជនបក្សក្នុងឃុំទាំង ២ចូលរួមប្រជុំចំនួន ១០០នាក់ម្នាក់ៗ ទទួលបាន ២ម៉ឺនរៀលផងដែរ៕