(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងមានមនសិការស្នេហាជាតិខ្ពស់ក្នុងការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលដ៏ខ្លាំងក្លាបំផុត ទាំងផ្នែកនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសូមចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាចំពោះឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាបន្តទៅទៀត ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ដ៏មហាជោគជ័យនេះ ជាសក្ខីភាពថ្មីរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងមានមនសិការស្នេហាជាតិខ្ពស់ក្នុងការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលដ៏ខ្លាំងក្លាបំផុត ទាំងផ្នែកនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ»។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងសមាជិក សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សូមទទួលបានជោគជ័យជាបន្តទៀត និងសូមជូនពរ លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕