(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលកិច្ចប្រជុំលើកទី១ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកមិញនេះ។

របៀបវារៈនៃសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាពេលនេះ គឺ ការបោះឆ្នោត ជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ ទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក៏បានបង្ហាញបញ្ជីឈ្មោះប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា និងសមាសភាពរបស់រាជរដ្ឋាភិបាលផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖