(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាបានធ្វើដើម្បីបន្តនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍជាតិរបស់កម្ពុជាយើង
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រ ដល់ដំណើរការនេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយជាង៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល៣៨ឆ្នាំមកនេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ អ្នកដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេ គឺសម្តេចតែម្តង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនតែសម្តេចបានឆ្លងកាត់ការងារច្រើនកន្លងមក ប៉ុន្តែផ្អែកលើកត្តាសុខភាព សម្តេចនៅតែមានលទ្ធភាព ធ្វើជានាយករដ្ឋមន្ត្រី
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារួច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការល្អហើយ ដែលយើងបានដកខ្លួនចេញពីស្ថាប័ននីតិប្រតិបត្តិ ក្នុងវ័យមួយ ហើយប្រគល់ជូនអ្នកបន្តវេនជំនាន់ក្រោយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលរិះគន់ថា សម្តេចទោះបីជាមិនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តកាន់អំណាចនោះថា ជាការវិភាគ ឬលើកឡើងដោយភាពល្ងង់ខ្លៅ
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលការបោះឆ្នោតសកលរបស់កម្ពុជា បានដំណើរការទៅយ៉ាងល្អ ហើយឈានមកដល់ការបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ដែលនេះជាសមិទ្ធផលធំបំផុតរបស់ជាតិយើង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំរែកដែលដាក់ដោយអ្នកជំនាន់ចាស់ ពិតជាធ្ងន់ណាស់សម្រាប់អ្នកបន្តវេន ដែលពួកគេនឹងបន្តរែកពន់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចាស់ក៏នៅតែស្ថិតនៅក្នុងស្ថានភាព ជាអ្នកដឹកនាំនៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងគណបក្ស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈរដ្ឋមន្ត្រីថ្មី នឹងមានភាពរហ័សរហួន ធ្វើសកម្មភាពទៅរកគោលដៅដែលយើងចង់ទៅ គឺនៅឆ្នាំ២០៣០ ធ្វើឱ្យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ខ្ញុំកំពុងក្លាយខ្លួនជាឪពុកនាយករដ្ឋមន្ត្រី
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ២ចំណុចសំខាន់ ពីការដឹកនាំរបស់អ្នកបន្តវេនជំនាន់ក្រោយ ដោយទី១៖ បន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយបន្តទៀត និងទី២៖ គឺសម្រេចឱ្យបាននូវការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងជីវិតរបស់សម្តេចមានរឿងសម្បាយ និងរឿងខកចិត្តខ្លះ។ សម្តេចបានបង្ហើបដែរថា កូនរបស់ លោក សម រង្ស៉ី បានទាក់ទង និងជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
* សម្តេចតេជោ ហ៊ុន សែន បានលើកអំពីមូលហេតុដែលសម្តេចជ្រើសរើស លោក ហ៊ុន ម៉ាណែត ក្នុងចំណោមកូន៣នាក់ ហើយអះអាងថា កូនប្រុសទាំងពីរបស់សម្តេច លោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត នឹងមិនកាន់តំណែងណាដែលខ្ពស់ជាងបងរបស់គេនោះទេ។
* រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានា៥ចំណុចជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងនៅតែបន្តកិច្ចការសង្គម ដែលសម្តេចធ្លាប់ធ្វើកន្លងមក។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យអ្នកដែលប្រើប្រាស់ឈ្មោះរបស់សម្តេច នៅលើ TikTok បញ្ឈប់ជាបន្ទាន់ កុំឱ្យសម្តេចប្រើប្រាស់វិធានការក្តៅ នៅពេលខាងមុខ
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវចំពោះជនដែលក្លែងបន្លំប្រើឈ្មោះសម្តេច នៅលើ Facebook និង TikTok
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនលេងហ្វេសប៊ុកតទៅទៀតទេ ការដែល Admin យកផេកកន្លងទៅ ទៅប្រើប្រាស់ជារឿងរបស់ Admin
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅកាន់ក្រុមហ៊ុន Facebook ថាតើមានដឹងរឿងដែលគេគំរាមសម្លាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែក នៅពេលនឹកដល់កំណើតរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវព្រាត់ប្រាស់ពីសម្តេចក្នុងពេលដែលរូបគាត់ នៅក្នុងពោះម្តាយ ពពោះ៧ខែ
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភា នឹងត្រូវកំណត់មិនឱ្យមានអាយុលើសពី ៧៤ឆ្នាំ ខណៈដែលសម្តេចនឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ត្រឹម១អាណត្តិប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចមានតំណមមួយ គឺបើគេមិនសួរយោបល់ សម្តេចនឹងមិនផ្តល់យោបល់ទេ.
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១១៖២៨នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់របស់ ទូរទស្សន៍បណ្តាញព័ត៌មាន Fresh News៕