(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ ១០នាក់ និងរបួសស្រាល៣នាក់ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង, យានផ្សេងៗ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក, កត្តាយានយន្ត២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៥នាក់)។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៧៦២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧០១គ្រឿង និងពិន័យសរុប ចំនួន ២,០៦១គ្រឿង ៕