(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៣ ដែលរយៈពេលចំនួន៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៣ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានប្រកាសបើកក្រោមវត្តមានលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី៣នេះ មានអ្នកចូលរួមសរុបចំនួន១៦៦រូប ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន៕