(ភ្នំពេញ)៖ លោក Saroj Sharma ភ្នាក់ងារអន្តោប្រវេសន៍ មកពីប្រទេសអូស្ត្រាលី បានលើកទឹកចិត្តថា សម្រាប់អ្នកដែលចង់ទៅសិក្សា និងរស់នៅបរទេស គួរតែទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ ឲ្យបានច្បាស់លាស់ ព្រោះមានប្រយោជន៍ដល់ពួកគេ។

ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក Saroj Sharma បានអះអាងថា ការទទួលបានប្រឹក្សាយោបល់ពីអ្នកជំនាញ មុននឹងសិក្សា និងរស់នៅបរទេស មានប្រយោជន៍ ដូចជា អាចធ្វើឲ្យឪពុកម្តាយរបស់អ្នកចង់ទៅសិក្សា រៀបចំគម្រោងសិក្សាបានប្រសើរ។ ទោះជា មានព័ត៌មានជាច្រើនលើបណ្តាញអ៉ីនធើណិត ប៉ុន្តែបើចង់បានព័ត៌មានច្បាស់លាស់ មានតែអ្នកជំនាញទេ ទើបអាចផ្តល់យោបល់បានត្រឹមត្រូវ។

លោកបន្តថា ការប្រឹក្សាយោបល់ពីអ្នកជំនាញ ឲ្យបានច្បាស់លាស់ គឺអ្វីដែលសំខាន់ ធ្វើឲ្យអ្នកចង់សិក្សា និងរស់នៅបរទេស មិនខ្ជះខ្ជាយពេលវេលា និងថវិកា ដោយសារបានរៀបចំគម្រោងច្បាស់លាស់៕

ខាងក្រោមនេះជាវីដេអូ៖