(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដែលមានភាពក្រីក្របំផុត នៅទំនប់៩៤ សរុប៩០គ្រួសារ ស្ថិតនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខសន្តិភាព និងរស់នៅក្រោមម្លប់នៃសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍។
លោកបានផ្ដាំផ្រឲហយពលរដ្ឋថែទាំសុខភាពឲ្យបានល្អ មើលថែកូនចៅឲ្យស្រួលបួល ខ្លាចធ្លាក់ទឹក លង់ទឹកជាដើម ពិសេសតហរូវមានអនាម័យជាប្រចាំ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ហូបស្អាត ផឹកស្អាត និងការពារក្រែងលោមានសត្វអសិរពិសណាមួយមកចូលក្នុងផ្ទះ៕