(ភ្នំពេញ)៖ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងសារលើ Facebook នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា ប័ណ្ណរឹងគម្រោងទី១ បន្ទាយស្រីជាង ២ម៉ឺនប្លង់ ចាប់ផ្ដើមប្រគល់ ជូនអតិថិជនចាប់ពីពេលនេះតទៅហើយ។

អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «គោរពជម្រាបជូនដំណឹងដល់បងប្អូនអតិថិជន ចំពោះប័ណ្ណរឹងគម្រោងទី១ បន្ទាយស្រីជាង ២ម៉ឺនប្លង់ ចាប់ផ្ដើមប្រគល់ ជូនអតិថិជនចាប់ពីពេលនេះតទៅហើយ។ សម្រាប់ការយឺតយ៉ាវចំពោះអតិថិជននៅគម្រោងផ្សេងទៀត យើងខ្ញុំសូមអភ័យទោសនិងប្រគល់បន្តបន្ទាប់ទៀត»

បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោងសៀមរាប បន្ទាយស្រី បង់រំលស់មួយខែ ៣០ដុល្លារប៉ុណ្ណោះ អាចចូលសង់ផ្ទះបានភ្លាមៗកម្មសិទ្ធិប្លង់រឹង៕