(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន១០០គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយរបស់លោកបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី។
ការចែកអំណោយនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈលោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ និងក្រុមការងារ។
អំណោយរបស់លោកបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារបានប្រគល់ជូនប្រជាពលរដ្ឋទាំង១០០គ្រួសារ នាឱកាសនោះក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន១៥គីឡូក្រាម មីចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ពងមាន់ចំនួន១ជង់ ទឹកត្រីចំនួន១ដប ប្រេងឆាចំនួន១ដប ស្ករសចំនួន១គីឡូក្រាម អំបិលចំនួន១គីឡូក្រាម និងថវិកាចំនួន២ម៉ឺនរៀល៕