(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក។