(ភ្នំពេញ)៖ KARCHER ជាផលិតផលលេខ ១ ខាងសម្អាតពីប្រទេសអាឡឺម៉ង់ នឹងធ្វើការដាក់បង្ហាញម៉ាស៊ីន​លាងសម្អាតរបស់ខ្លួនរយៈពេល​ ២ថ្ងៃ នៅ TK Avenue ទួលគោក​ចាប់ពីថ្ងៃទី ៦-​៧ ខែសីហានេះ។

ការដាក់តាំងផលិតផលនេះ ធ្វើឡើងដើម្បីបង្ហាញដល់សាធារណជនឲ្យយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ និងគុណភាពរបស់ម៉ាស៊ីន KARCHER​។

លើសពីនេះទៀត អ្នកដែលមកទស្សនាការដាក់តាំងផលិតផលទាំងអស់ នឹងអាចសាកល្បងពីសមត្ថភាពរបស់ម៉ាស៊ីននេះដោយផ្ទាល់ ហើយនឹងទទួលបានការពន្យល់​ណែនាំពីលក្ខណៈដ៏ពិសេស​របស់ម៉ាស៊ីនម៉ាក​មួយនេះផងដែរ។

គួរបញ្ចាក់ផងដែលថា KARCHER ជាផលិតផលលាងសម្អាតដែលសាកសមបំផុតសម្រាប់ការរស់នៅតាមបែបសម័យទំនើប។ ម៉ាស៊ីននេះ​ អាចសម្អាតយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ចំណេញពេលវេលា កាត់បន្ថយភាពនឿយហត់ និងធ្វើឲ្យក្រុមគ្រួសាររបស់អ្នករស់នៅយ៉ាងមានសុភមង្គល។

ក្រុមហ៊ុន មានផ្ដល់ជួនការធានាក្នុងការជួសជុល និងថែទាំរហូតដល់រយៈពេល ១ឆ្នាំ សម្រាប់ការទិញប្រភេទណាមួយរបស់ផលិតផលម៉ាកKARCHER។ KARCHER ត្រូវបាននាំចូល​ និងចែកចាយដោយក្រុមហ៊ុន RMA Cambodia៕

ទំនាក់ទំនងពត៏មានបន្ថែម:
KÄRCHER-Showroom & Service Center
អាស័យដ្ឋាន: ផ្សារទំនើប អ៊ីអន ម៉ល (AEON Mall)
Tel: +855 (0)12 492 800
E-mail: [email protected]