(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាំសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ បានចេញព្រះរាជសង្ឃប្រកាសតែងតាំងឧបាសក ឧបាសិកាចំនួន ៣រូប ឱ្យមានស័ក្តិជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ និងបញ្ញត្តិគោរម្យ៍ងារជាពុទ្ធសាសនូបត្ថម្ភក៍ផងដែរ។
ទី១៖ ឧបាសក ស៊ាង ហន ឱ្យមានស័ក្តិជា ទីប្រឹក្សាផ្ទាល់ និងបញ្ញត្តិគោរម្យ៍ងារជា ធម្មហិរិចិត្តកល្យាណមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
ទី២៖ ឧបាសិកា យី សារឹម ឱ្យមានស័ក្តិជា ទីប្រឹក្សាផ្ទាល់ និងបញ្ញត្តិគោរម្យ៍ងារជា ធម្មសុរីយបុញ្ញាទីបាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
ទី៣៖ ឧបាសិកា ញ៉ែម ធាវី ឱ្យមានស័ក្តិជា ទីប្រឹក្សាផ្ទាល់ និងបញ្ញត្តិគោរម្យ៍ងារជា ធម្មមេធាវីសិទ្ធីមង្គលមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
ខាងក្រោមនេះជាព្រះរាជសង្ឃប្រកាសរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី៖