(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តបតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕