(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ទទួលស្គាល់ទីតាំងអាជីវកម្មទេសចរណ៍៨១ទីតាំងជា «អាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងនោះ៖ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង ខេត្តសៀមរាបមានចំនួន ៩ទីតាំង ខេត្តកំពតមានចំនួន ១១ទីតាំង ខេត្តបាត់ដំបងមានចំនួន ២៣ទីតាំង និងខេត្តព្រះសីហនុមានចំនួន ១១ទីតាំង។
គួរជម្រាបថា បន្ទាប់ពីការណែនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST៕