Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ខួបកំណើតខ្ញុំថ្ងៃនេះ មិនមានកម្មវិធីសាសនា ឬការជួប​ជុំពិសេស​ណាមួយ​នោះទេ!»

05-08-2016 18:08

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ នៅថ្ងៃទី០៥ ខែសីហានេះ សម្តេចបានបង្ហោះរូបភាព​ជាលក្ខណៈគ្រួសារជាច្រើន​សន្លឹក នៅលើ Facebook របស់សម្តេច ប្រកបដោយភាពរីករាយជាមួយកូន និងចៅៗ។

សម្តេចតេជោ ហ៊ុន​ សែន បានសរសេរបញ្ជាក់ថា ថ្ងៃខួបកំណើតរបស់សម្តេចនៅថ្ងៃនេះ មិនមានកម្មវិធីសាសនា ឬការជួបជុំពិសេសណាមួយសំខាន់នោះទេ គឺថ្ងៃនេះកូនបង្កើន កូនប្រសារ និងចៅខ្លះ របស់សម្តេចបានចូលរួមបាយថ្ងៃត្រង់ជាមួយសម្តេចដូចទម្លាប់ធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះបានកូនបង្កើតខ្លះ កូនប្រសារខ្លះ និងចៅខ្លះមកចូលរួមបាយថ្ងៃត្រង់ជាមួយខ្ញុំ តាមទម្លាប់ធម្មតា។ មិនមានកម្មវិធី​សាសនា ឬជាជួបជុំពិសេសណាមួយ សំរាប់ខួបកំណើតនេះទេ។ កូន និងចៅខ្លះជូនពរដោយផ្ញើសារ ជាអក្សរឬជាសម្លេងមកឪពុក និងជីតា។ ចៅខ្លះមកទាញភួយខ្នើយ​ជីតាជីដូន​ទៅក្រាលដេក និងរត់លេងពេញបន្ទប់។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរមកខ្ញុំ»