Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU នាំខ្លួនក្រឡាបញ្ជីតុលាការកំពូលឈ្មោះ វ៉ាត ពិសិដ្ឋ ទៅសួរនាំនៅរសៀលថ្ងៃនេះ

05-08-2016 18:01

(ភ្នំពេញ)៖ លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីនៃតុលាការកំពូល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនយកទៅសួរនាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើតាមមន្រ្តីជាន់ខ្ពស់តុលាការកំពូល​មួយរូបសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

មន្រ្តីជាន់ខ្ពស់តុលាការកំពូលរូបនោះ បានបញ្ជាក់ថា លោក វ៉ាត ពិសិដ្ឋ គឺទើបនឹងផ្លាស់ពីខេត្តប៉ៃលិន មកធ្វើការជាក្រឡាបញ្ជីនៅតុលាការកំពូល នាថ្មីៗនេះប៉ុណ្ណោះ ហើយលោកពុំទាន់យល់អំពី​ការងារនៅតុលាការកំពូលទេ។

Fresh News មិនអាចទំនាក់ទំនង លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជាក់បន្ថែមបាននៅឡើយទេ នាល្ងាចនេះ៕