(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ (ATF 2024) នៅប្រទេសឡាវ នាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖

១. ម្ចាស់អាជីវកម្មសណ្ឋាគារអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 098 531 099 ឬសារអេឡិចត្រូនិច E-mail:[email protected]

២. ភ្ជាប់មកជាមួយនូវពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (យ៉ាងតិចផ្កាយ៣)។

សូមម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៩ សម្រាប់ឆ្នាំ២០២៤-២០២៦ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕