Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច និងដៃគូអភិវឌ្ឍន៍ ពិភាក្សាលើ​ចំណុចសំខាន់ៗ ទាក់ទង​នឹងការ​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ

05-08-2016 17:10

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីដៃគូ អភិវឌ្ឍន៍ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានប្រជុំពិភាក្សាលើចំណុចសំខាន់ៗ ទាក់ទងទៅនឹងការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅកម្ពុជា។

កិច្ចប្រជុំក៏មានការចូលរួមពីលោក Ivor Beazley ទីប្រឹក្សានៃធនាគារពិភពលោក, លោក Thomas Koshy ទីប្រឹក្សានៃអគ្គនាយកដ្ឋានថវិកា និង លោកស្រី Inguna Dobraja នាយកប្រតិបត្តិនៃធនាគារ ពិភពលោកប្រចាំកម្ពុជាផងដែរ។

ក្នុងកិច្ចប្រជុំនោះបានដកស្រង់ នូវបទពិសោធន៍ពីអន្ដរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែកែទម្រង់ប្រព័ន្ធថវិកាពី «ថវិកាផ្អែកលើធាតុចូល» ឬ/និង «បែប មជ្ឈការ» ទៅកាន់ «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម» ឬ/និង «បែបវិមជ្ឈការ»៕