(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានរៀបចំពិធីបូកសរុបវាយ តម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ និងពិសារអាហារសាមគ្គី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិដ្ឋានសំណាងវីស៊ត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក សៀក សុជាតិ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន សមាជិក សមាជិកា ប្រជាពលរដ្ឋក្នុងឃុំឫស្សីលក ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងស្មារតី ឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ចំពោះ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនដែលសម្រេចបានជាលទ្ធផលយ៉ាងធំធេង។
លោកសូមសម្ដែងការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុង ឃុំឫស្សីលក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យគណបក្សបាន ទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសម្លេងគាំទ្រចំនួន ៣,៨៦៩សម្លេង ស្មើនឹង៩៤% ធៀបនឹង សមាជិកបក្សដែលកសាងបាន មានចំនួន ៤,១២៤សម្លេង ចំនួននេះកើនឡើង ៨៨៩ សម្លេង ធៀបនឹងឆ្នាំ២០២២ ដែលទទួលបានត្រឹមតែ ២,៩៨០ សម្លេងតែប៉ុណ្ណោះ។ ដោយឡែកបើប្រៀបធៀបចំណាត់ថ្នាក់ទាំង១២ ឃុំ ក្នុងស្រុកជីក្រែង ឃុំឫស្សីលកទទួលបានចំណាត់ថ្នាក់លេខរៀងទី៧ ប្រៀបធៀបនឹងការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ឃុំឫស្សីលកទទួលបានចំណាត់ថ្នាក់លេខរៀងទី១១ ទូទាំងស្រុកជីក្រែង។
លោក សៀក សុជាតិ បានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅប្រកបដោយមោទនភាពចំពោះជោគជ័យដោយគណបក្សនយោបាយចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពប្រកួតប្រជែងគ្នាដោយភាពថ្លៃថ្នូរ នេះអាចបង្ហាញអំពីការយល់ដឹងពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើរហិង្សា និងការគំរាមកំហែង។ ជោគជ័យនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយ នៃដំណើរការប្រជាធិបតយ្យនៅកម្ពុជា ដោយអនុវត្តបោះឆ្នោត ពហុបក្ស ជាប់លាប់តាមពេលវេលា កំណត់រក្សាបានភាពចម្រុះខាងនយោបាយ នៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន។
លោក សៀក សុជាតិ បានបន្តទៀតថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាសាក្ខីភាពដែលបង្ហាញច្បាស់ថា កម្ពុជា បានិងកំពុងធ្វើដំណើរទៅមុខលើមាតាដ៏ត្រឹមត្រូវប្រកបដោយក្ដីសង្ឃឹមជឿជាក់ឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាង។ ព្រមជាមួយនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជា គ្រប់ស្រទាប់បព្វជិត សាសនា នានា បញ្ញាវ័ន វិនិយោគិន និងមជ្ឈដ្ឋានដែលមានការរីកចម្រើនជឿនលឿនគ្រប់វិស័យ នៃប្រទេសជាតិ ប្រកបដោយមនសិការស្នេហាជាតិដ៏រុងរឿងឧត្តុងឧត្តម។
គួររម្លឹកថា រយៈពេល៤៤ឆ្នាំកន្លងទៅ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាប្រជាជន ពុះពារឆ្លងកាត់រាល់ឧបកសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដំណាក់កាលអភិវឌ្ឍន៍ គ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។
កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរៃពីការបែកបាក់ជាតិមួយមានតំបន់ត្រួតត្រាបួនភាគី និងពីទឹកដីដែលមានរចនាស ម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ ឫសគល់បានប្រែក្លាយ ជាទឹកដីដែលប្រសូត្រចេញពីប្រជាពលរដ្ឋ ដែលបានបោះឆ្នោត ជ្រើសរើសរដ្ឋាភិបាលប្រកបដោយភាពត្រឹមត្រូវស្របច្បាប់ និងជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនបានរស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនា ក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមគណ បក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានជនណា ឬតខ្លាំងណាមក បំផ្លិចបំផ្លាញបានឡើយ។
លោក សៀក សុជាតិ បានលើកទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងនីតិកាលទី៦ បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គនានា បណ្តាលមកពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកលលោក ដែលរងផលប៉ះពាល់ពីជម្ងឺរាតត្បាត Covid-19 ប្រកបដោយ ជោគជ័យ សេដ្ឋកិច្ចបានងើបផុតពីឥទ្ធិពលនៃវិបត្តិសាកលយ៉ាងឆាប់រហ័ស និងសម្រេចបាននូវកំណើនឡើងវិញជាបន្តបន្ទាប់ និងទទួលបានការកោតស្ញប់ស្ញែងពីឆាកអន្តរជាតិ។
ផ្លូវស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គីសនី ទឹក ស្អាត សាលារៀន មន្ទីរពេទ្យ បន្ទប់សម្រាកមុននិងក្រោយឆ្លងទន្លេ វត្តអារ៉ាម មជ្ឈមណ្ឌលអភិវឌ្ឍន៍ត្រូវបានកសាងពង្រីកបន្ថែមនៅគ្រប់ទិសទី ជាក់ស្ដែងថ្មីៗសម្រាប់ឃុំឫស្សីលករបស់យើង បានសាងសង់សាលាធម្មសភា ស្ថិតក្នុងវត្តប្រាសាទរង្សី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមជាមួយនេះ លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌សង្គមក៏ត្រូវបានការពារ ពង្រឹង និងលើកស្ទួយជានិច្ច។
លើសពីនេះទៅទៀត ថ្មីៗនេះកម្ពុជាបានសម្រេចបានលទ្ធផលយ៉ាធំធេងក្នុងនាមជាប្រធានអាស៊ាន បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគ្រប់វិស័យក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងក្របខណ្ឌ តំបន់ និងសាកល ដែលនេះជាការលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ ដែលកម្ពុជាដើរតួយ៉ាង សំខាន់ក្នុងនាមជាប្រធានអាស៊ានផងដែរ។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបញ្ជាក់ច្បាស់ថា កម្ពុជាបាននឹងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយនេះដែរ លោកក៏ជំរុញលើកទឹកចិត្តដ៏ធំធេង និងផ្ដល់ភាពកក់ក្ដៅថែមទៀតក្នុងការចូលរួម បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាែណត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីបន្តថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីចម្រើន និងកាន់តែប្រសើរឡើងលើគ្រប់វិស័យផងដែរ៕