(ភ្នំពេញ)៖ លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជន ខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជេីញថ្លែងអំណរគុណម្ចាស់ឆ្នោត និងកម្មវិធីជប់លៀង ដើម្បីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ជូនលោក-លោកស្រីប្រធានក្រុមការងារ អនុប្រធានក្រុមការងារ និងសមាជិកសមាជិកាជាច្រើននាក់ទៀតផងដែរ៕