(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលរងរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃចំនួន៧វត្ត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើងនៅវត្តបុទុម្ពរ. ហៅវត្តល្វាក្រោម សម្រាប់វត្តទាំង៧រួមមាន៖ វត្តអម្ពផល, វត្តពោធិឥន្ទ, វត្តឥន្ទពិសី, វត្តបុទុម្ពរ, វត្តុទុមពិសី, វត្តសាមគ្គីក្បាលកោះ និងវត្តក្រពុំពេជ្រ។

ក្នុងនោះក្នុង១វត្តទទួលបានទៀនព្រះវស្សា ១គូ, បច្ច័យ ១លានរៀល, អង្គរ ២០០គីឡូក្រាម, សាដក, ស្ករស, ទឹកដោះគោខាប់, ទឹកក្រូច, ទឹកបរិសុទ្ធ, មី និងត្រីខកំប៉ុង។ ព្រមទាំងជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏បានចែកអំណោយជូន តាជី យាយជី ចំនួន៦០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល។

នាឱកាសនោះដែរ ឃ្លាំង ហួត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

លោកបានបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេសដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

សូមបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ហើយជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕