(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្ត និងជាប្រធានគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត នៅពន្ធនាគារខេត្តកោះកុង បានស្នើឱ្យពន្ធនាគារខេត្តពិនិត្យលទ្ធភាពជ្រើសរើស ដាក់បញ្ចូលបេក្ខភាពស្រី្ត ក្នុងការដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោនាឱកាសខាងមុខ។
លោកអភិបាលរងខេត្តកោះកុង ស្នើដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត សម្រាប់ដាក់ស្នើសូមបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង។
លោក ហាក់ ឡេង បានលើកឡើងថា តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសមានសរុបចំនួន១២នាក់ ក្នុងនោះ៖
១-បន្ធូរបន្ថយទោស៣ខែ មានចំនួន៩នាក់ (ប្រុស)
២-បន្ធូរបន្ថយទោស៦ខែ មានចំនួន៣នាក់ (ប្រុស)
ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាពលើសំណើស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសខាងលើចំនួន១២/១២ ដើម្បីស្នើបញ្ជូន។
លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំកិច្ចប្រជុំបានស្នើឱ្យអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធបន្តកិច្ចសហការល្អបំពេញតួនាទី ភារកិច្ចឈរលើស្មារតីទទួលខុសត្រូវ។
ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តក៏បានស្នើឱ្យពន្ធនាគារខេត្តពិនិត្យលទ្ធភាពជ្រើសរើសដាក់បញ្ចូលបេក្ខភាពស្រី្តក្នុងការដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសខាងមុខ៕