(កំពង់ចាម)៖ លោក សុក ផេង ប្រធានក្រុមការងារគណបក្សចុះជួយឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះថ្លែងអំណរគុណ និងរៀបចំអហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅភូមិក្បាលហុងថ្មី ដែលមានអ្នកចូលរួមចំនួន ៣៧៨នាក់។
ពិធីនេះមានការចូលរួមពីលោក មៀច សំអ៊ាន់ ប្រធានក្រុមការងារគណបក្សចុះជួយភូមិក្បាលហុងថ្មី លោក កេត កែវអមតៈ អនុប្រធានក្រុមការងារគណបក្សចុះជួយភូមិក្បាលហុងថ្មី លោក នូ វិរៈ អនុប្រធានក្រុមការងារគណបក្សស្រុក លោក ញឹម សុភាព មេឃុំល្វាលេី អ្នកស្រីជំទប់ទី១ សុខ មួយយ៉េង លោកចាន់ សុខ មេភូមិក្បាលហុងថ្មី។
ជាមួយគ្នានេះ លោក សុក ផេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលេី ដែលបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដេីម្បីរៀបចំអាហារសាមគ្គីនាពេលនេះ និងកោតសរសេីរចំពោះការចូលរួមឧបត្ថម្ភបន្ថែមពីសំណាក់ក្រុមការងារចុះជួយភូមិក្បាលហុងថ្មីផងដែរ។
លោក សុក ផេង បានអបអរសាទរជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលសម្រេចបានបំណងប្រាថ្នាយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ដេីម្បីបន្តការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រេីនបន្ថែមទៀត។ ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានរាជរដ្ឋាភិបាលថ្មីមួយក្រោមការដឹកនាំរបស់ឥស្សរជនឆ្នេីមបន្តវេន គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
ជាចុងបញ្ចប់លោក សុក ផេង ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ និងការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា៕