(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ រដ្ឋសភា នឹងបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ ហើយបង្កើតរាជរដ្ឋាភិបាលថ្មី ដែលមាន ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តើសម័យប្រជុំលើកដំបូងរដ្ឋសភានេះ មានកម្មវិធីអ្វីខ្លះ? តើរដ្ឋសភា អាណត្តិថ្មី ដែលមានសមាជិកមកពី២គណបក្ស ខុសពីអាណត្តិមុនដូចម្តេច?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «កិច្ចប្រជុំសភាលើកដំបូង និងការរៀបចំរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដោយមានការចូលរួមពីវាគ្មិនចំនួន២រូប រួមមាន៖

- លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ
- លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕