(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដល់ឥស្សរជនចំនួន៤រូប។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងថា ផ្ដល់គោរមងារ ដល់តំណាងរាស្ត្រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ហាកងកម្លាំងនគរបាលជាតិ៤រូប ជា «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា៖
*ទី១៖ លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា
*ទី២៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
*ទី៣៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
*ទី៤៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖