(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ សម្ដែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា មាស សុភារី ក្នុងឱកាសព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពបង្ហាញឱ្យឃើញពី​កិច្ចខិត​ខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់របស់​អ្នក​ឧកញ៉ា ក្នុងបុព្វហេតុជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ការប្រោសព្រះប្រទានគោរមងារនេះ ពិតជាស័ក្តិសម និងជាការផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា មាស សុភារី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕