(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក១៩ករណី និងជួញដូរ២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៧នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨,៧៤៧ករណី ឃាត់មនុស្ស១១,៥៣៥នាក់ (ស្រី៧៣៨នាក់)៕