(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាពីសំណាក់ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឆ្មក់ចូលទីតាំងសំណង់អនាធិបតេយ្យ ឃាត់មុខសញ្ញាប្រមូលផ្ដុំប្រើប្រាស់គ្រឿងញៀន និងមុខសញ្ញាផ្តល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ នៅចំណុចភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការឲ្យដឹងពីលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា មុខសញ្ញាជួញដូរ ប្រើប្រាស់រួមទាំងអ្នកផ្តល់ទីតាំងសម្រាប់ក្រុមគ្រឿងញៀន ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១៖ ឈ្មោះ សន បុប្ឋា ភេទស្រី អាយុ៣៥ឆ្នាំ រស់ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ម្ចាស់ផ្ទះផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន)
២៖ ឈ្មោះ ណាង អូនលីន ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៣៖ ឈ្មោះ កែវ ប៊ុនថាយ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ម្ចាស់ផ្ទះផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន)
៤៖ ឈ្មោះ កែវ សារ៉ាយ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៥៖ ឈ្មោះ ភួង ពុទ្ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ម្ចាស់ផ្ទះផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន)
៦៖ ឈ្មោះ ពេជ្រ ផល្លា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៧៖ ឈ្មោះ ចែត សំអុន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៨៖ ឈ្មោះ គួន វណ្ណះ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
៩៖ ឈ្មោះ អាន ម៉ារីណាភេទស្រី អាយុ២៤ឆ្នាំ ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោកអធិការបានបន្តថា កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន២, ទូរស័ព្ទ ២គ្រឿង, ខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀន១,ថង់ប្លាស្ទិចសម្រាប់វិចខ្ចប់គ្រឿងញៀន។ ដោយឡែកមនុស្សចំនួន ៩នាក់ ស្រី៥នាក់ ក្នុងនោះអ្នកផ្ដល់ទីតាំងចំនួន៣នាក់ ស្រី២នាក់។
យោងតាមការផ្តល់ប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នកភូមិព្នៅ បានឲ្យដឹងថា ក្រុមទាំងនេះរស់នៅលើដីចំណីផ្លូវរដ្ឋ ហើយរាល់យប់តែងតែពពាក់ពពូនគ្នាបង្កភាពអនាធិបតេយ្យ ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ ជាងនេះ គឺក៏មានករណីលួចសម្ភាររបស់អ្នកភូមិផងដែរ។
ប្រភពបានបញ្ជាក់ថា ក្រុមនេះបើមិនបង្ក្រាបដូចពេលនេះទេ ពួកគេ និងបង្កភាពលំបាកដល់ពលរដ្ឋក្នុងភូមិនេះកាន់ខ្លាំង ដែលម្តងម្កាលស្ទើរបង្កហិង្សារវាងអ្នកភូមិ ជាមួយក្រុមក្មេងៗទាំងនោះទៅហើយ ពួកគាត់កោតសសើរ និងគាំទ្រចំពោះការបង្ក្រាបនេះយ៉ាងខ្លាំងដើម្បីភូមិ ឃុំមានសុវត្ថិភាព។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីផងដែរ៕